ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ណែនាំដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខេត្ត និងសាខាមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ខេត្តកណ្តាល

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ណែនាំដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខេត្ត និងសាខាមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ខេត្តកណ្តាល ត្រូវធ្វើបច្ចុប្បន្នភាពរោងចក្រ សហគ្រាស ទាំងអស់ក្នុងខេត្តកណ្តាល ដោយត្រូវជំរុញរោងចក្រសហគ្រាសណាដែលមិនទាន់ជាសមាជិករបស់បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស) អោយចូលរួមជាសមាជិក(ប.ស.ស) ដើម្បីឱ្យបងប្អូនកម្មករ និយោជិត ទាំងអស់ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស)ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជេីញដឹកនាំក្នុងកិច្ចប្រជុំស្ដាប់លទ្ធផលការងារសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខេត្ត និងសាខាមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល។


ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ដើម្បីឱ្យបងប្អូនកម្មករ និយោជិត ទទួលបាននូវអត្ថប្រយោជន៍ ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចេញ នោះលុះត្រាតែរោងចក្រ សហគ្រាសទាំងអស់នោះ ជាសមាជិករបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដូច្នេះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខេត្ត និងសាខាមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ខេត្តកណ្តាល ត្រូវខិតខំជំរុញឱ្យ រោងចក្រ សហគ្រាសទាំងអស់ ក្នុងខេត្តកណ្ដាលត្រូវចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដើម្បីឱ្យកម្មករ និយោជិកទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមនេះ។


Previous Post Next Post