ចេញផ្សាយ ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៦
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពនិងចំណេះ ដឹងផ្នែកសារព័ត៌មាន លើជំនាញសរសេរព័ត៌មាន ជំនាញសម្ភាសន៍និងប្រមូលព័ត៌មាន ព្រមទាំងបង្កើនការ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព នៅសាលបណ្តុះបណ្តាលវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។រូបថត៖ ខឹម សុវណ្ណារ៉ា





