ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជំរុញដល់អភិបាលក្រុង-ស្រុកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ដោយទន់ភ្លន់ ម៉ឺងម៉ាត់ មាត់ចត់ ឆាប់រហ័ស

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជំរុញដល់អភិបាលក្រុង-ស្រុកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ដោយទន់ភ្លន់ ម៉ឺងម៉ាត់ មាត់ចត់ ឆាប់រហ័ស និងព្រមទាំសកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ព្រមទាំងបញ្ជៀសនូវបញ្ហាកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ 


ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការជំរុញបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ទីរជំនាញជំរុញខេត្ត និងអភិបាលក្រុង-ស្រុកទាំង១៣ តាមរយៈប្រព័ន្ធ Zoom meeting។ 


ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមានប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ដែលមកពីការសាងសង់លើដីចិញ្ចើមផ្លូវ ដូចនេះយើងទាំងអស់គ្នា មានភារកិច្ចក្នុងការយកចិត្តទុកដាក់ ជំរុញក្នុងការរៀបចំសម្រាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវ ដោយអប់រំ ណែនាំបងប្អូនប្រជាពលរដ្ឋរបស់យើង ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំសាងសង់ឬលក់ដូរនៅលើចំណីផ្លូវ ដោយមិនត្រូវគិតនូវអ្វីដែលមានភាពងាយស្រួលចំពោះមុខ តែត្រូវគិតអំពីហានិភ័យដែលអាចនឹងកើតមានឬបង្កគ្រោះថ្នាក់ធំធេងដល់អាយុជីវិត បង្កររបួសស្នាម និងបង្កឱ្យខូចខាតដល់ទ្រព្យសម្បត្តិផងដែរ។ ហើយអ្វីដែលយើងខិតខំយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវនេះ មិនមែនមានន័យថាយើងទៅបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបររកស៊ីទេ អ្វីដែលយើងខិតខំរៀបចំឱ្យមានចំណីផ្លូវ ចិញ្ចើមផ្លូវ គឺដើម្បីការពារសន្តិសុខ សុវត្ថិភាព ទាំងបងប្អូនប្រជាពលរដ្ឋនៅសងខាងផ្លូវ និងប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើផ្លូវ។ 


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរដល់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដែលបានអនុវត្តសកម្មភាពជាបន្តបន្ទាប់ ទាំងការពិនិត្យវិធានការរដ្ឋបាល ការកំណត់គោលដៅសង្ស័យ តាមរយៈការប្រើប្រាស់ជំនាញ និងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ យើងបានចាត់វិធាន៊ការជាបន្តបន្ទាប់ បើទោះបីជាខេត្តរបស់យើងមកដល់ពេលនេះមិនទាន់មានទីតាំងលួចលាក់ ធ្វើសកម្មភាព Scam Online ក្នុងមូលដ្ឋានរបស់យើងក៏ដោយ។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអ្នកច្បាប់ ត្រូវអនុវត្តច្បាប់ស្ដីពី Scam Online ដោយទីតាំងណា កន្លែងណា ដែលបានប្រព្រឹត្ត Scam Online ត្រូវអនុវត្តច្បាប់អោយពេញលេញ គ្មានការយោគយល់ និងគ្មានការលើកលែងឡើយ បើមិនដូចនេះទេ សកម្មភាពដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការបង្ក្រាប Scam Online មិនអាចបង្ក្រាបបានទេ ប្រសិនបើយើងទាំងអស់គ្នាមិនអនុវត្តច្បាប់ឱ្យបានពេញលេញ។ ដូចនេះសូមអភិបាលក្រុង-ស្រុកទាំងអស់ បន្តការខិតខំក្នុងការគ្រប់គ្រងមូលដ្ឋានរបស់ខ្លួនឱ្យបានខ្លាំងៗបន្ថែមទៀត បង្កើតបណ្ដាញឱ្យបានច្រើន រិះរកវិធានការបន្ថែមដើម្បីទប់ស្កាត់កុំឱ្យមាន Scam Online កើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយដាក់កម្មវិធីត្រួតពិនិត្យទីតាំងដែលមានការសង្ស័យជាបន្តបន្ទាប់។ 


ជាមួយគ្នានេះផងដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានណែនាំដល់ អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់បញ្ហាអំពើហិង្សាក្នុងគ្រួសារ ដែលតែងតែកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ឈានដល់កង្កររបួសស្នាម ឬបាត់បង់អាយុជីវិតជាដើម ដែលធ្វើឱ្យកើតមានសោកនាដកម្មកើតឡើងក្នុងក្រុមគ្រួសារ ដូច្នេះអាជ្ញាធររបស់យើង ត្រូវខិតខំផ្សព្វផ្សាយ អប់រំ អំពីបញ្ហាអំពើហិង្សាក្នុងគ្រួសារ ពិសេសត្រូវកំណត់គោលដៅ ឬមុខសញ្ញាដែលអាចឈានដល់កើតមានអំពើហិង្សាណាមួយកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន។










Previous Post Next Post