ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្តេចតេជោ ហ៊ុន សែន ស្នើខេត្តជាប់ព្រំដែន ទប់ស្កាត់ការលួចនាំទំនិញពីថៃ



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តស្នើដល់អាជ្ញាធរពាក់​ព័ន្ធ ជាពិសេសខេត្តជាប់ព្រំដែនថៃ ទប់ស្កាត់ការលួចនាំទំនិញចូលមកពីប្រទេសថៃ។


ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា​ភិ​បាល ក្រសួង និងក្រុមប្រឹក្សា​រាជ​ធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែ​ឧស​ភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្រតិកម្មជាថ្មី ចំពោះការបន្តលួចនាំ​ទំនិញ​ចូលពីប្រទេសថៃ។ សម្តេចតេជោ ក៏បានបន្តរំលឹកពីការលួចនាំទុរេនចូលមកកម្ពុជា តាមច្រកក្នុង​ខេត្ត​បាត់​ដំបង។


លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ដូច្នេះ «តើមន្ត្រីរបស់យើងជាសត្វ ឬជា​មនុស្ស ឈ្មួញមួយចំនួនជាមនុស្ស ឬជាសត្វ។ មន្ត្រីរបស់យើងត្រូវមើលលើបញ្ហានេះ។ នគរបាលយើង​ទៅណា គយយើងទៅណា ហេតុអ្វីក៏ទំនិញចូលមក»។


សម្តេចតេជោ បានហៅអ្វីដែលជាវិធានការនេះ មិនមែនដើរហួសពីព្រំដែន​អង្គ​ការ​ពាណិជ្ជកម្មពិភព​លោក​នោះទេ ប៉ុន្តែប្រទេសថៃនោះទេ ជាអ្នកផ្តើមវិធានការរាំងខ្ទប់ទំនិញមកកម្ពុជា ក្នុងចេតនាដាក់សម្ពាធផ្នែក​សេដ្ឋ​កិច្ចកម្ពុជា៕




Previous Post Next Post