ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម ជា ធីរិទ្ធ៖ ការដោះលែង លោក កឹម សុខា ឆ្លុះបញ្ចាំងពីគុណតម្លៃនៃសាមគ្គី និងផ្សះផ្សាជាតិ ដែលកើតចេញអំពីគុណធម៌របស់អ្នកនយោបាយ

 


ចេញផ្សាយ ថ្ងៃទី

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានលើកឡើងថា ការលើកលែងទោសចំពោះលោក កឹម សុខា គឺជារឿងដែលយើងសាទរ និងបង្ហាញអំពីគុណធម៌នយោបាយដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគុណធម៌នយោបាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលលោកជាអ្នកស្នើទៅអង្គព្រះមហាក្សត្រឱ្យមានការលើកលែងទោសចំពោះលោក កឹម សុខា។

ឯកឧត្តម ធីរិទ្ធ បញ្ជាក់ថា សម្ដេចតេជោ លោកទទួលបាននូវព្រះរាជសិទ្ធិពីព្រះមហាក្សត្រ ក្នុងឋានៈលោកជាប្រមុខរដ្ឋស្ដីទី ចុះហត្ថលេខាលើកលែងទោសលើព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា។

អ្នកនាំពាក្យរូបនេះ បន្តថា ការលើកលែងទោសចំពោះលោក កឹម សុខា នេះ បានកើតឡើងនៅក្នុងពេលដែលលោក កឹម សុខា កំពុងមានទុក្ខ ដោយសារម្ដាយរបស់លោកឋិតនៅក្នុងភាពចាស់ជរា ជំងឺក្នុងដំណាក់កាលចុងក្រោយ ដែលតម្រូវឱ្យលោក កឹម សុខា មានពេលវេលា មានឱកាស នៅក្នុងការថែទាំម្ដាយរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយ។

ឯកឧត្តម ធីរិទ្ធ សង្កត់ធ្ងន់ថា ការលើកលែងទោសនេះទៀតសោត វាក៏បានឆ្លុះបញ្ចាំង ពីគុណតម្លៃពង្រឹងនៃការសាមគ្គីជាតិ នៅការផ្សះផ្សាជាតិ ដែលកើតចេញអំពីគុណធម៌របស់អ្នកនយោបាយ ជាពិសេសគឺគុណធម៌ចំពោះអ្នកជំនាន់ក្រោយនេះតែម្ដង ដែលយើងគ្រប់គ្នាជាប្រជាពលរដ្ឋខ្មែរចង់ឃើញ និងចង់បាន ហើយកំពុងតែសាទរ៕


Previous Post Next Post