ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អបអរសាទរអតីតយុទ្ធជន និងនិវត្តជន ចំនួន ៥០ គ្រួសារ ក្នុងខេត្តកណ្ដាលទទួលបានផ្ទះ និងដីឡូតិ៍ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង



ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយកងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញសំណេះសំណាល និងអបអរសាទរ ជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន ចំនួន ៥០ គ្រួសារ ដែលមកពីខេត្តកណ្ដាល ទទួលបាន ផ្ទះ និងដីឡូ ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ 


ក្នុងឱកាសចំណេះសំណាលជាមួយ អតីតយុទ្ធជន និងនិវត្តជន ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសំណូមពរដល់ អតីតយុទ្ធជន និងនិវត្តជន ដែលទទួលបានផ្ទះថ្មី សូមបងប្អូនអតីតយុទ្ធជនរបស់យើងទាំងអស់ ចេះសាមគ្គីគ្នា ស្រឡាញ់គ្នា យោគយល់គ្នា និងជួយយកអាសារគ្នាទៅវិញទៅមក។ ជាមួយគ្នានេះផងដែរ តំបន់នេះយើងអាចចិញ្ចឹមសត្វ ដូចជា៖ ជ្រូក មាន់ ទា គោ និងសត្វផ្សេងទៀត ពិសេសតំបន់នេះអាច ធ្វើការដាំដំណាំផ្សេងៗជាច្រើន រួមមាន៖ ស្វាយចន្ទី ដូង មៀន ឪឡឹក ត្រសក់ ដំឡូង ។ល។ ដែលអាចជួយទំនុកបម្រុងជីវភាពរបស់គ្រួសារយើងបាន។ 


ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏បានរៀបចំមន្ទីរអង្គភាពជុំវិញខេត្ត ចងសម្ព័ន្ធមេត្រីភាព ជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន ទាំង ៥០ គ្រួសារ ដោយត្រូវចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន និងនិវត្តជន អោយបានញឹកញាប់ យ៉ាងតិចបីខែត្រូវបានជួបគាត់ម្តង ក្នុងន័យនេះមានន័យថា នៅពេលដែលបងប្អូន អតីតយុទ្ធជន និងនិវត្តជន មករស់នៅទីនេះ គឺពួកយើងមិនបោះបង់បងប្អូនចោលនោះទេ នៅតែយកចិត្តទុកដាក់ តាមដាន រាល់ជីវភាពរស់នៅប្រចាំថ្ងៃ បញ្ហាប្រឈម និងការលំបាករបស់បងប្អូន ដើម្បីរួមគ្នាដោះស្រាយ។ 


ជាមួយគ្នានេះផងដែរឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានចងមេត្រីភាពរួចហើយ ត្រូវក្តាប់គោលបំណង និងសំណូមពររបស់គាត់។ ត្រូវជួយជំរុញ និងបណ្តុះបណ្តាលជំនាញអ្វីមួយអោយពួកគាត់ធ្វើស្រមតាមសមត្ថភាព ដើម្បីមានមុខរបរ និងជំនាញច្បាស់លាស់ អាចមានលទ្ធភាពចិញ្ចឹមជីវិតប្រចាំថ្ងៃបានល្អប្រសើរ។ ត្រូវជួយសិក្សា និងរកទីផ្សារជូនពួកគាត់ ដើម្បីធ្វើការដោះដូរ លក់ ទិញ ជៀសវាងបានផល ហើយរកទីផ្សារមិនបាន។











Previous Post Next Post