ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អាជ្ញាធរខេត្តកណ្តាល បន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ



ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ មន្ទីរពាក់ព័ន្ធ បានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើការរុះរើចេញនូវសំណង់ សំយាប ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើចំណីផ្លូវ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពស្រស់បំព្រង និងដើម្បីត្រៀមប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថាន ពិភពលោក ៥ មិថុនា ២០២៦ នៅកីឡដ្ឋានខេត្តកណ្តាលនាពេលខាងមុខនេះ។


នាឱកាសនោះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ គោលបំណងសំខាន់ ក្នុងការចុះរៀបចំនេះ គឺដើម្បីរៀបចំសោភ័ណភាពនៅតាមកំណត់ផ្លូវជាតិសំខាន់ៗនេះឲ្យបានស្អាតសមរម្យសាកសមជាទីក្រុងស្អាត មានសន្ដិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ។ អាជ្ញាធរត្រូវណែនាំដល់បងប្អូនអាជីវករ ដែលលក់ដូរលើចិញ្ចើមផ្លូវ និងរស់នៅតាមសងខាងផ្លូវ ឱ្យរុះរើតូប ឬការដាក់តាំងទំនិញដែលបង្កការរំខាន់ដល់ការធ្វើដំណើរថ្មើរជើងរបស់ប្រជាពលរដ្ឋ និងយានយន្តធ្វើដំណើរ។


ឯកឧត្តម អភិបាលរងខេត្ត ក៏បានបន្តថា៖ ការចុះរៀបចំនេះគឺដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ មិនឲ្យមានការកក់ស្ទះ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀតផងដែររ។ទន្ទឹមនឹងការចុះអនុវត្តនេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ សូមមេត្តាបន្តចូលរួមសហការដោយស្ម័គ្រចិត្ត ជាមួយអាជ្ញាធរ ដោយមិនត្រូវត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញឡើយក្រោយពេលសមត្ថកិច្ចចេញទៅ។


សូមបញ្ជាក់ផងដែរថា នេះជាលើកទី៦ហើយដែលឯកឧត្តមអភិបាលរងខេត្ត បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅជុំវិញតំបន់ក្នុងភូមិសាស្ត្រក្រុងតាខ្មៅផងដែរ។












Previous Post Next Post