ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ផ្សារផលិតផលខ្មែរខេត្តកណ្តាល បាននិងកំពុងដំណើរការលក់ផលិតផលខ្មែរ


ខេត្តកណ្តាល៖ ផ្សារផលិតផលខ្មែរខេត្តកណ្តាល  បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកណ្តាល នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧៖០០ ព្រឹក ដល់ម៉ោង១៣៖០០ថ្ងៃត្រង់ ដែលមានទីតាំងនៅថ្ងៃសៅរ៍ និងអាទិត្យ ស្ថិតនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម  និងរដ្ឋបាលខេត្ត  សម្របសម្រួលដោយមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការ (ផ្សារផលិតផលខ្មែរ) ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ 


ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច តំណាងឱ្យចង្កោមផលិត ក្រុមកសិករផលិត និងការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់គ្រួសារផលិត (ដាំដុះ ចិញ្ចឹម កែច្នៃ )ដែលអាចរកប្រាក់ចំណូល សំដៅលើកកម្ពស់ជីវភាពរស់នៅឱ្យប្រសើរជាងមុន។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាព ផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនដែលស្ថិតនៅក្នុងបន្ទាត់ក្រ១ ក្រ២ នឹងជិតក្រ ជួយជំរុញអភិវឌ្ឍឱ្យពួកគាត់មានជីវភាពកាន់តែប្រសើរឡើង។ 

សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

មន្ទីរពាណិជ្ជកម្ម ខេត្តកណ្តាល







Previous Post Next Post