ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសរៀបចំមេដាយកិត្តិយសថ្មី ជូនយុទ្ធជនពិការលើសមរភូមិ

 


ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យរៀបចំមេដាយកិត្តិយសពិសេសមួយ សម្រាប់ផ្ដល់ជូនយុទ្ធជនដែលបានពិការនៅលើសមរភូមិ។ មេដាយកិត្តិយសថ្មីនេះ នឹងត្រូវប្រគល់ជូនបន្ថែមលើ «មេដាយការពារជាតិ» ដែលមានស្រាប់។

ការសម្រេចនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លៃនៃការលះបង់របស់វីរយុទ្ធជន និងដើម្បីជំរុញស្មារតីស្នេហាជាតិក្នុងការចូលរួមការពារមាតុភូមិ។

សម្ដេចធិបតីបានបញ្ជាក់ថា នេះគឺជាការតបស្នងដ៏ស័ក្តិសមចំពោះយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ៕



Previous Post Next Post