ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានអញ្ជើញដឹកនាំក្រុមការងារ បន្តចុះជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំឆ្លូង

 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំក្រុមការងារ បន្តចុះជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំឆ្លូង ព្រមទាំងប្រជាកសិករ ដើម្បីស្តាប់នូវបញ្ហាប្រឈម ស្វែងយល់ពីស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់នានានៅក្នុងមូលដ្ឋាន សំដៅរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ បងប្អូននៅឃុំឆ្លូង អាចធ្វើស្រែបាន ២ ទៅ ៣ ដងក្នុងមួយឆ្នាំ និងបានប្រើប្រាស់ថាមពលកកើតឡើងវិញ អគ្គិសនីពីសូឡាដើម្បីបូមទឹកស្រោចស្រពស្រែចម្ការរបស់ខ្លួនដែលទាញពីប្រភពទឹកព្រែកឆ្លូង។ 









Previous Post Next Post